១–នាទី«សៀវភៅខ្មែរ» ថ្ងៃនេះសូមជូនអំណាន វគ្គទី ​៧ នៃសៀវភៅឈ្មោះ «ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត»​ របស់លោក សុឹម សុភក្រ្តា (មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ) ។ ២–«នាទី ខ្មែរអើយក្រោកឡើង» របស់​លោកជាតិហង្សា​ពីរដ្ឋមីនីសូតា ដែលថ្ងៃនេះលោកនឹងបន្តលើកយករឿងតុលាការប្រទេសបារាំងទាត់ចោលបណ្ដឹងបរិហារកេរ្តិ៍របស់ហ៊ុនសែនប្រឆាំងលោកសមរង្ស៊ី យកមកជំរាប។ ៣–«នាទីតន្ត្រី ឆ្កឹះចេញពីយូធូប» សូមជូនចម្រៀងរបស់កែវសារ៉ាត់ឈ្មោះ «ស្រណោះដីខ្មែរ» ច្រៀងដោយអ្នកស្រីម្នាក់ខ្ញុំ​មិនស្គាល់ឈ្មោះ។ ៤–«នាទីពីនេះពីនោះ»​ តើបារ៉ាក់អូបាម៉ាជាប្រធានាធិបតីល្អឬអាក្រក់?​អ្នកស្រឡាញ់ក៏ថាល្អ​អ្នកស្អប់ក៏ថាអាក្រក់ ព្រោះមនុស្សជាជញ្ជីញដែលយកជាការមិនបាន។