๑–«នាទីព្រះពុទ្ធសាសនា»ថ្ងៃនេះជាថ្ងៃសីល ๑๕ កើតខែជេស្ឋឆ្នាំរោងឆស័ក ព.ស. ๒๕๖๘
ចូរយើងមកស្ដាប់តេជគុណជួន កក្កដាទេសនារឿងសុំសីល ក្នុង
ព្រះពុទ្ធសាសនា។๒–«នាទីទស្សនៈអ្នកនិពន្ធ»** របស់លោក ជាតិហង្សាពីរដ្ឋមីនីសូតា
ដែលថ្ងៃនេះលោកនឹងបន្តអានសំណេររបស់លោកទៀងណារិទ្ធឈ្មោះ
«មហាគ្រោះជាតិខ្មែរ» ។វគ្គទី ๕๘ ៖ លោកថាតុលាការខ្មែរក្រហមគឺអង្គជំនុំជម្រះវិសាមញ្ញក្នុង
តុលាការកម្ពុជាឬ ECCC មិនយុត្តិធម៌ឡើយព្រះកាត់ទោសតែមេខ្មែរ
ក្រហមកញ្ជះចិនមិនហ៊ានប៉ះពាល់ពួកខ្មែរក្រហមកញ្ជះយួនឡើយដូច
ជាហេងសំរិន ជាស៊ីម ហ៊ុនសែនជាដើម។๓**–«នាទីតន្ត្រីប្រចាំថ្ងៃ្ង»សូមជូនចម្រៀងស្នេហាព្រះពុទ្ធសាសនាដែលជាទីផុតទុក្ខបានសុខ
ក្សេមក្សាន្តនាំឲ្យជាតិសោយសុខា។๔–«នាទីប្រវត្តិសាស្ត្រខ្មែរសហសម័យពី ๑๘๖๓ ដល់ បច្ចុប្បន្នកាល»
របស់លោកវ៉ាន់ឌី កាអុន អានជូនស្ដាប់ដោយលោកគិមប៊ុនស៊ន់
ពីប្រទេសបារាំង ។វគ្គទី ๒๗ ៖ អាមេរិកចាប់ផ្ដើមលូកដៃចូលក្នុងសង្គ្រាមកម្ពុជា
ដោយត្រង់នៅឆ្នាំ ๑๙๗๓ ពេលលោក Kissinger ទីប្រឹក្សាខាង
សន្តិសុខជាតិរបស់ប្រធានាធិបតិ Nixonឡើងជារដ្ឋមន្ត្រីក្រសួង
ការបរទេស។លទ្ធផលនៃនយោបាយអូសខ្មែរចូលសង្គ្រាមវៀតណាមគឺការទម្លាក់
គ្រាប់បែកបែបក្រាលព្រំ។ដែលក៏បានផ្ដល់នូវសេចក្ដីឈឺចាប់ស្លាប់វេទនាអគារផ្ទះសម្បែង
ខ្ទេចខ្ទីហីនហោចអស់។๕–«នាទីពីនេះពីនោះ»
ការស្ទង់មតិថាអ្នកណានឹងឈ្នះការបោះឆ្នោតរកជឿមិនបាន ម្ដង
ថា Trump នាំមុខឥឡូវថាតាមក្រោយ Biden វិញហើយ។តើ Trump នឹងរស់រួចជីវិតពីការព្យាយាមសម្លាប់លោកដើម្បីកុំឲ្យ
ធ្វើប្រធានាធិបតីអាមេរិកឬទេ?កម្លោះអង់គ្លេស Michael Steven Sanford ត្រូវសន្តិសុខចាប់ព្រោះ
ព្យាយាមដណ្ដើមកាំភ្លើងប៉ូលិសយកទៅបាញ់ប្រធានាធិបតី Trump ។ខ្មែរសំណាងអាក្រក់បានមនុស្សចង្រៃមកជាមេដឹកនាំ ឮតែ
គម្រាមកាប់សម្លាប់បក្សប្រឆាំង។យូរៗទៅអាយក្កសមុខខ្មៅសខេងគ្រាន់បើជាងអាខ្វាងឆ្ងាយ
ណាស់ព្រះចេះគិតគូរពីប្រជាជនម្ចាស់សន្លឹកឆ្នោត៕