១–«នាទីទស្សនៈកនយើង» ដែលភាគច្រើនក៏ជាទស្សនៈរបស់លោកហង្សចក្រាបារមី​ស្ដីពី ស្រុកខ្មែរកំពុងប្រឈមនឹងគ្រោះថ្នាក់រលាយប្រទេសព្រោះយួននិងចិនជាតួអង្គចង្រៃដែលខណៈនេះកំពុងលេបកម្ពុជាដោយមានពួកអាយ៉ងផ្ទៃក្នុងជួយសម្រួលការ។ ២–«នាទីសម្លេងនារីខ្មែរ» រៀបរៀងដោយអ្នកគ្រូ សូផានីបៃ ពីក្រុង​Norwalk រដ្ឋ CA ក្នុងឋានៈជាខ្មែរដែលបានឆ្លងកាត់​ ៤ ​របបគ្រប់គ្រង។​ ថ្ងៃនេះអ្នកគ្រូលើកយករឿងសម័យជ័យជេដ្ឋា​និង​អង្គម៉ីមករំលឹកថាយួនវាយកដីខ្មែរមិនចេះឆ្អែតឆ្អន់ឡើយ។ ៣–«នាទីប្រលោមលោក​» សូមជូនវគ្គទី ៣២​ ​នៃរឿង​ ១០០១ ​យប់​ ឬ ឯកសហស្សរាត្រី។ ៤–«នាទីតន្ត្រី» សូមជូនចម្រៀងម៉ាឡេស៊ីប្រកបខ្សែភាពយន្តឆ្នាំ​២០១៧ ឈ្មោះ «Kimchi Untuk Awak» ប្រែថា​ «គិមជីសម្រាប់អ្នក» ។ បាទស្ដាប់ចម្រៀងភាសាដទៃក្នុង​សមាគមអាស៊ានមកច្រើនហើយ ឥឡូវសាកស្ដាប់ចម្រៀងភាសាម៉ាឡេរបស់ម៉ាឡេស៊ីបន្តិចមើល​តើ​ពិរោះទេ?Read More...