សួស្តី! ហើយស្វាគមន៍សារជាថ្មីមកកាន់កំរងអត្ថបទ «បើកបេះដូង»! មិនបាច់និយាយច្រើនទេ ព្រោះថា បើអ្នកអានដល់អត្ថបទទី ៦ ហើយ ល្មមដឹងថាវាជាអីហើយត្រូវហ្អ៎េ? យើងបានសរសេរសង្ខេបថាភាសាស្នេហ៍ជាអ្វីហើយៗនៅទីនេះ ក៏បានចូលជ្រៅទៅកាន់ភាសាស្នេហ៍ធំៗទាំងបួនដំបូងរួចមកហើយ ដែលមានដូចជា ពាក្យសំដីសរសើរ ពេលវេលានៅជាមួយគ្នា ការទទួលកាដូ​ និងសកម្មភាពជួយយកអាសាជាដើម!  

ក្នុងអត្ថបទពៅញ៉កគេនេះ យើងនឹងរៀនពីភាសាស្នេហ៍ចុងប៉ូចគេ ដែលជាការប៉ះពាល់គ្នា! តែមុននឹងចូលដល់សាច់រឿងធំ ស្មេរសុំក្រើនរំលឹកជាលើកចុងក្រោយថា អត្ថបទនេះល្អប្រើតែសំរាប់អ្នកដែលមានការប៉ះពាល់ជា ភាសាស្នេហ៍ចំបងរបស់គាត់ប៉ុណ្ណោះ។ ដូច្នេះ កុំភ្លេចទៅធ្វើតេស្តរកភាសាស្នេហ៍របស់អ្នកនិងសង្សារអ្នកសិនណា!