តុ​តូច - Tok Toch: Recent Episodes

WAPATOA

តុតូច ជា podcast តូចមួយដែលពិភាក្សារឿងធំៗ។ យើងទាំងបី នឹងនិយាយគ្នាបែកអូរហូរស្ទឹងពីប្រធានបទសព្វគ្រប់បែបយ៉ាងទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួន និងសង្គម។ បើចង់ស្តាប់មិត្តភក្តិបីនាក់និយាយគ្នា មានទាំងកំប្លែង ទាំងការស្រាវជ្រាវ និងបទពិសោធន៍ផ្ទាល់ ចុចស្តាប់មក!Tok Toch is a big talk with a tiny table. The three of us will discuss and make puns about everything from societal issues to self-development to digital life!

View Details

ភាគចុងក្រោយសំរាប់ season 1 ហើយ ចឹងធ្វើឈុតធំម្តង 🤣 អង្គុយឆ្លើយសំណួរគ្នាយើងសុទ្ធតែម្តង! មានគ្រប់រសជាតិតែម្តង 🧡💔💗❤️‍🩹❤️‍🔥 និយាយមែន! 

View Details

អាទិត្យនេះ យើងមកនិយាយលេងពីឥទ្ធិពលនៃរឿងព្រេង 🦒 ជាពិសេសរឿងព្រេងខ្មែរដែលបីនាក់ខ្ញុំចូលចិត្ត! ចុះគ្នាយើងវិញ 😆 ចាំរឿងព្រេងអីជាងគេ? ហើយមានសង្កេតឃើញអីប្លែកក្នុងវីដេអូអត់? 🤣

👂🏽 លីងសំរាប់ confession ឬសួរសំណួរ! 🌟 Here

View Details

ប្តូរស្ទីលម្តងសំរាប់ភាគនេះ! បើជ្រុលនិយាយពីការយល់សប្តិ 💤 នងសុបិនទៅថ្ងៃមុខហើយ ដេកចុះនិយាយគ្នាហ្មងមិនឡូយ? 😅

លីងសំរាប់ confession ឬសួរសំណួរ

View Details

កុំច្រឡំណា និយាយពីមិត្តភក្តិប្រុស មិត្តភក្តិស្រីទេ មិនមែនរឿងស្នេហាទេ 😝 យើងចែករំលែកបទពិសោធន៍ក្នុងការសេពគប់មិត្តភក្តិ តើមិត្តរបៀបណាតុសិច មិត្តរបៀបណាជាមិត្តល្អ? 

View Details

ភាគទី ៦ ហើយបងប្អូន! ក្នុងភាគនេះ​ យើងនិយាយពីធីប និងបទពិសោធន៍ក្នុងព្យាយាមផ្ចង់អារម្មណ៍ដើម្បី រៀន ឬធ្វើការឲ្យមានប្រសិទ្ធិភាពជាងមុន។ (នាទី 37:23 ជានាទីរន្ធត់)

ប្រភពព័ត៌មានដែលបានលើកឡើងក្នុងភាគនេះ៖

  • អត្ថបទ ១៧ ទំព័រពីការងារស៊ីជំរៅ
  • សៀវភៅ Deep Work
  • មនុស្សយើងផ្ចង់អារម្មណ៍បានតែ ៤ ម៉ោង
  • សៀវភៅ Flow
  • ហេតុអ្វីក៏យើងពន្យារពេលការងារ ឬរៀន
  • Reddit/ out of the loop
  • មនុស្សធម្មតាខ្ជះខ្ជាយអស់ ៣ ម៉ោងក្នុងថ្ងៃធ្វើការ
  • របៀបការងាររបស់ Maya Angelou

View Details

ធ្លាប់ទំលាក់លេខ ទំលាក់ទីតាំង ហើយមិនដែលប្រើអត់? 😫 ក្នុងភាគនេះ យើងនឹងនិយាយវែកញែកពីទំលាប់ទិញវត្ថុ 💰 និងប្រើប្រាស់ថាមពលរបស់យើង! ចូះអ្នកវិញ ឧស្សាហ៍ទិញវត្ថុច្រើន ឬអាចឃាត់ខ្លួនបាន? ☺️ អូ! ចង់និយាយថា នាទីដំបូងហ្នឹងមិនមែនសំដែងទេ ប្រតិកម្មពិតៗ 😂

View Details

ដល់ប្រធានបទក្តៅគគុកដែលអេដមីនចូលចិត្តនិយាយតាប៉ែច្រើនហើយ! 🤔 នរណាខ្លះកំពុងបារម្ភដោយសារខ្លួនញៀនទូរស័ព្ទពេក? 😙 ម៉ោះ ស្តាប់លេង ហើយប្រាប់អេដមីនវិញផងថាគិតយ៉ាងណាដែរ!

ប្រភពព័ត៌មានដែលយើងបានលើកឡើង៖

  • The Social Dilemma, ភាពយន្តឯកសាលើ Netflix
  • មនុស្សម្នាក់ចំណាយពេលជាធម្មតា ២ ម៉ោងក្នុងមួយថ្ងៃលើបណ្តាញសង្គម
  • ប្រាក់ចំណូលប្រចាំឆ្នាំ 2020 របស់ Google
  • ប្រាក់ចំណូលប្រចាំឆ្នាំ 2020 របស់ Facebook
  • ផលប្រយោជន៍ និងគុណវិបត្តិរបស់បណ្តាញសង្គម
  • របៀបកាត់ផ្តាច់បណ្តាញសង្គម

View Details

មកទៀតហើយៗ! ម្តងនេះ យើងនិយាយពី ភេទកិច្ច (gender roles) ម្តង! វែងតិចហើយបងប្អូន 😙 ព្រោះមានសំណួរល្អៗពីគ្នាយើងច្រើនមែនទែន! អេដមីនសប្បាយនឹងមានពេលបានចែកឡើងចាស់ដៃហ្មងវគ្គហ្នឹង គ្មាននៅសល់អីទេ 😅

ប្រភពព័ត៌មានដែលយើងបានលើកឡើង៖

  • Gender & Health

View Details

ថ្ងៃនេះ យើងនិយាយពីផ្លាស្ទិកក្នុងជីវិតយើងទាំងបីវិញម្តង! 🤭 ធ្វើម្តេចបន្ថយបាន? 😬 ហើយបើមិត្តភក្តិយើងជ្រេញពេលយើងមិនប្រើផ្លាស្ទីក?

សំរាប់ភាគក្រោយ យើងនឹងនិយាយពីប្រធានបទ «ភេទកិច្ច៖ ម៉េចបានសង្គមចេះតែថាខ្ញុំគួរធ្វើនេះធ្វើនោះដោយសារខ្ញុំជាប្រុស/ស្រី?» 🙄 ក្នុងនោះ យើងនឹងមានវគ្គឆ្លើយសំណួរ និងអានខមិនផងដែរ ដូច្នេះ បើអ្នកទាំងអស់គ្នាមានសំណួរ ឬមានរឿងចែករំលែកទាក់ទងនឹងប្រធានបទនេះ អាចផ្ញើជាខមិននៅទីនេះក៏បាន សំរាប់អ្នកដែលមិនចង់ចេញឈ្មោះ ក៏អាចផ្ញើតាម form នេះក៏បានដែរណា! 🌟 Ask us here

ប្រភពព័ត៌មានបន្ថែម៖

  • Unpacked! Plastic, Waste, & Me
  • Plastic recycling is an actual scam
  • Plastics: Last Week Tonight with John Oliver
  • Why 99% of ocean plastic pollution is "missing"?
  • WWF Report - Revealed: plastic ingestion

View Details

សំរាប់ភាគនេះ យើងនឹងនិយាយពីប្រធានបទ «ហត់កាយណាយចិត្ត» ឥទ្ធិពលរបស់សុខភាពផ្លូវកាយ មកលើសុខភាពផ្លូវចិត្តយើង

សំរាប់ភាគក្រោយ យើងនឹងនិយាយពីប្រធានបទ «សំរាមចចាមអារ៉ាម៖ ដំណើរក្នុងការបន្ថយផ្លាស្ទិកក្នុងជីវិតយើង» 😚  ក្នុងនោះ យើងនឹងមានវគ្គឆ្លើយសំណួរ និងអានខមិនផងដែរ ដូច្នេះ បើអ្នកទាំងអស់គ្នាមានសំណួរ ឬមានរឿងចែករំលែកទាក់ទងនឹងប្រធានបទនេះ អាចផ្ញើជាខមិននៅទីនេះក៏បាន សំរាប់អ្នកដែលមិនចង់ចេញឈ្មោះ ក៏អាចផ្ញើតាម form នេះក៏បានដែរណា! 

View Details

តេស្តៗលេងហ្នឹងហ្អា៎!  😄 តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរចំពោះ podcast សាកល្បងមួយនេះ?

សំរាប់ភាគក្រោយ យើងនឹងនិយាយពីប្រធានបទ «ហត់កាយណាយចិត្ត» ឥទ្ធិពលរបស់សុខភាពផ្លូវកាយ មកលើសុខភាពផ្លូវចិត្តយើង 😚  កនុងនោះ យើងនឹងមានវគ្គឆ្លើយសំណួរ និងអានខមិនផងដែរ ដូច្នេះ បើអ្នកទាំងអស់គ្នាមានសំណួរ ឬមានរឿងចែករំលែកទាក់ទងនឹងប្រធានបទនេះ អាចផ្ញើជាខមិននៅទីនេះក៏បានណា សំរាប់អ្នកដែលមិនចង់ចេញឈ្មោះ ក៏អាចផ្ញើតាម FORM នេះក៏បានដែរណា! 🌟